ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ស៊ីហ្គេមដំបូងបង្អស់ ដែលកម្ពុជាធ្វើបានល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដោយឈ្នះមេដាយមាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង។
មិនតែប៉ុណ្ណោះ កម្ពុជា ក៏បានបញ្ជូនអត្តពលិកចំនួន ៥៦០ នាក់ទៅចួលរួមការប្រកួតស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២ ដែលជាចំនួនអត្តពលិកច្រើនបំផុតដែលកម្ពុជាបានបញ្ជូនទៅចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះ។ កម្ពុជាបានចូលរួមប្រកួតក្នុងកីឡាចំនួន ៣៣ប្រភេទ ក្នុងចំណោម ៤០ ប្រភេទ។
ចំនួនមេដាយសរុបដែលកម្ពុជាបានឈ្នះនៅប្រទេសវៀតណាម បានបំបែកកំណត់ត្រាស៊ីហ្គេមឆ្នាំ១៩៧១ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលកម្ពុជាឈ្នះមេដាយសរុបចំនួន ៥៣ មេដាយ៕