×

Zara ជាអត្តពលិកក្មេងបំផុតរបស់ម៉ាឡេស៊ីចូលរួមប្រកួតនៅស៊ីហ្គេម២០២៣

Zara មានអាយុត្រឹមតែ ១១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាកីឡាការិនីហែលទឹកដ៏ឆ្នើមរបស់ប្រទេសម៉ាឡេស៊ី។ នាងនឹងប្រកួតជាមួយអត្តពលិកពេញវ័យដទៃទៀត នៅក្នុងប្រភេទកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

អាយុ ៦ឆ្នាំ Zara ត្រូវបានបញ្ជូនទៅថ្នាក់រៀនហែលទឹក ដោយសារតែឪពុកម្តាយរបស់នាង ចង់ឱ្យកូនទោលរបស់ពួកគាត់ ធ្វើអ្វីមួយដែលមានន័យសម្រាប់ខ្លួនឯង និងជៀសវាងវីវក់ជាមួយនឹងឧបករណ៍អេឡិចត្រូនិក។

Zara ត្រូវបានជ្រើសរើសឱ្យធ្វើជាតំណាងប្រទេសម៉ាឡេស៊ី ក្នុងវិញ្ញាសាហែលទឹក បណ្ដាក់៤ដង១០០ម៉ែត្រ Surface និង បណ្ដាក់៤ដង៥០ម៉ែត្រ Surface បន្ទាប់ពីនាងបានឈ្នះមេដាយមាសចំនួន ៥គ្រឿង និងប្រាក់១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកហែលជើងទាម៉ាឡេស៊ី ឆ្នាំ២០២៣ នៅទីក្រុង Seremban កាលពីដើមឆ្នាំនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង