ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ កាលពីព្រឹកព្រលឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ (ម៉ោងនៅម៉ាឡេស៊ី) ដោយទទួលបានការស្វាគមន៍ដោយផ្ទាល់ពីឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយលោក Datuk Mohd Nasir ប្រធានបេសកជន និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី។
ព្រះអគ្គិជ័យកីឡា ត្រូវបានតម្កល់ទុកនៅស្ថានទូតកម្ពុជា នាទីក្រុងគូឡាឡាំពួរ សម្រាប់ពិធីដង្ហែជាផ្លូវការ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
សូមជម្រាបថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានិងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ាបប៉ារ៉ាហ្គេម បានឆ្លងកាត់៤ប្រទេសរួចមកហើយ រួមមានប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលធ្វើឱ្យម៉ាឡេស៊ី ក្លាយជាប្រទេសទី៥៕