×

យ៉េន ឌីណា ម្ចាស់មេដាយមាស១គ្រឿងលើវិញ្ញាសាគុនខ្មែរនៅស៊ីហ្គេមលើកទី៣១

ប៉ោ ភារិទ្ធ ដែលគ្រប់គ្នាស្គាល់ថា យ៉េន ឌីណា គឺជាអ្នកលេងគុនខ្មែរតែម្នាក់គត់ ដែលបានឈ្នះមេដាយមាស១គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម បន្ទាប់ពីរូបគេបានផ្ដួលអ្នកប្រដាល់ម្ចាស់ផ្ទះវៀតណាម នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម។

យ៉េន ឌីណា បានយកឈ្នះលើគូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាករ Cao Minh Phat Truong ដោយលទ្ធផល ៣-០ ហើយក្លាយជាម្ចាស់មេដាយមាសតែម្ដង។ ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ អមដំណើរដោយលោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ដែលអញ្ជើញទៅចូលរួមទទួលទង់ស៊ីហ្គេមសម្រាប់ឆ្នាំ២០២៣ បានចូលរួមបំពាក់មេដាយដល់យ៉េន ឌីណា ។

យ៉េន ឌីណា អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង។ រូបគេបានហ្វឹកហាត់កីឡាគុនខ្មែរនេះ តាំងពីអាយុ៩ឆ្នាំមកម្ល៉េះ ដោយសារការស្រឡាញ់ និងការជំរុញពីក្រុមគ្រួសារ។

ព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ ផ្តើមពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង