លោក Alan Shearer បានអបអរសាទរចំពោះការចាប់ផ្តើមយុទ្ធនាការរបស់ក្រុមតោខៀវ Chelsea និងបានជូនពរឱ្យពួកគេឈ្នះពានរង្វាន់ក្របខណ្ឌ Premier League នៅរដូវកាលនេះ។
ក្រុមតោខៀវ បានខកខានការឈ្នះពានរង្វាន់កំពូលនេះ ចាប់តាំងពីឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក Antonio Conte ប៉ុន្តែមនុស្សជាច្រើន រំពឹងថា ពួកគេនឹងផ្តួល Man City នៅរដូវកាលនេះ។
ក្រុមតោខៀវ Chelsea បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងជ័យជម្នះលើក្រុម Tottenham ៣-០ កាលពីថ្ងៃអាទិត្យ ដែលជាជ័យជម្នះលើកទី៤ របស់ពួកគេពីការប្រកួត ៥លើក។
Shearer បានប្រាប់ BBC ថា៖ “ការប្រកួតប្រជែងពានរង្វាន់ Premier League ទើបតែចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែក្រុមតោខៀវ Chelsea មើលទៅដូចជាពួកគេនឹងពិបាកបញ្ឈប់ណាស់។”
“ក្រុមរបស់លោក Thomas Tuchel មើលទៅគួរឱ្យចាប់អារម្មណ៍ណាស់នៅពេលនេះ ប៉ុន្តែពួកគេបានធ្វើវាតាំងពីលោកឡើងកាន់តំណែងកាលពីខែមករាមកម្ល៉េះ។”
“សូម្បីតែនៅពេលដែលពួកគេលេងមិនបានល្អ ឬមានអ្វីខុសក៏ដោយ ដូចដែលវាបានកើតឡើងនៅពេលដែល Reece James ត្រូវបានបណ្តេញចេញនៅឯកីឡដ្ឋាន Anfield កាលពីខែមុន ក្រុមតោខៀវនៅមិនឱ្យខូចបាល់ច្រើនឡើយ។”
“ដូចដែលពួកគេបានបង្ហាញពីជ័យជម្នះ ៣-០ ដ៏ត្រចះត្រចង់របស់ពួកគេលើក្រុម Tottenham កាលពីថ្ងៃអាទិត្យ ក្រុមតោខៀវមានក្រុមខ្លាំង និងអ្នកចាត់ការល្អផងដែរ។”
ក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City នឹងត្រូវជួប Chelsea នៅក្នុងជំនួបសប្ដាហ៍ទី៦។ ក្រុមរបស់លោក Pep Guardiola នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ។
ក្រុមតោខៀវ បានយកឈ្នះ Man City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup លីគ និងជាពិសេសនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League កាលពីរដូវកាលមុន។ ប្រព័ន្ធ ៣-៤-៣ របស់ពួកគេ ហាក់ដូចជាបង្កបញ្ហាជាច្រើនសម្រាប់ក្រុម Manchester City។ លោក Shearer រំពឹងថា Chelsea នឹងធ្វើបានល្អដូចដែលពួកគេ បានធ្វើនៅសប្ដាហ៍នេះ៕
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។