គិតត្រឹមសប្តាហ៍ទី៥ កំពូលកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទាំងបី រួមមាន កីឡាករ Michail Antonio (៤គ្រាប់) របស់ក្រុម West Ham United, កីឡាករ Bruno Fernandes (៤គ្រាប់) របស់ក្រុម Manchester United និងកីឡាករ Mohamaed Salah (៤គ្រាប់) របស់ក្រុម Liverpool។
កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Mateo Kovačić (៣ដង) របស់ក្រុម Chelsea និងកីឡាករ Abdoulaye Doucouré (៣ដង) របស់ក្រុម Everton។
ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៦៧.៨0%), Liverpool (៥៩.៨0%) និង Manchester United (៥៩.០0%)។ ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Manchester United (១៣គ្រាប់), Chelsea (១២គ្រាប់) និង Liverpool (១២គ្រាប់)។
ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (១៤គ្រាប់), Newcastle United (១៣គ្រាប់) និង Leeds United (១២គ្រាប់)។ ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Wolverhampton Wanderer (១៣កាត), Aston Villa (១២កាត), និង Leeds United (១១កាត)។ ក្រុមដែលទទួលបានកាតក្រហមក្នុងរដូវកាលថ្មីនេះ រួមមាន Arsenal (១កាត), Brentford (១កាត), Leeds United (១កាត), Chelsea (១កាត), West Ham United (១កាត), Tottenham Hotspur (១កាត) និង Leicester City (១កាត)។
កំពូលកីឡាករទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន កីឡាករ Paul Pogba (៣កាត) របស់ក្រុម Manchester United, កីឡាករ Liam Cooper របស់ក្រុម Leeds United និង កីឡាករ Oghenekaro Etebo របស់ក្រុម Watford។
កីឡាករទាំង៧រូបដែលទទួលបានកាតក្រហមរួមមាន កីឡាករ Granit Xhaka (១កាត) របស់ក្រុម Arsenal, កីឡាករ Reece James (១កាត) របស់ក្រុម Chelsea កីឡាករ Michail Antonio (១កាត)របស់ក្រុម West Ham United, កីឡាករ Japhet Tanganga (មួយកាត) របស់ក្រុម Tottenham Hotspur, កីឡាករ Michail Antonio (មួយកាត) របស់ក្រុម West Ham United, កីឡាករ Shandon Baptiste (មួយកាត) របស់ក្រុម Brentford និង កីឡាករ Ayoze Pérez (១កាត) របស់ក្រុម Leicester City។
កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Karl Darlow របស់ក្រុម Newcastle United, កីឡាករ Illan Meslier របស់ក្រុម Leeds United, និង កីឡាករ Edouard Mendy របស់ក្រុម Chelsea៕
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។