សៀមរាប៖ ការប្រកួតផ្តាច់ព្រ័ត្រស្ដេចអុកចត្រង្គឆ្នាំ២០២៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានបញ្ចប់
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយតំណែង ស្ដេចអុកបានទៅលើកីឡាករ សុខ លឹមហេង ឈ្នះលើកីឡាករ ឈាវ បូរ៉ាអតីតស្ដេចអុកចាស់។
ចំពោះចំណាត់ថ្នាក់លេខ៣បានទៅកីឡាករ ហេង សៅឌី និងលេខ៤ បានទៅលើកីឡាករលឹម ផល្លា។
សូមជម្រាបថាជ័យលាភីលេខ១ ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន១០លានរៀល និង២០លានពីគណ:កម្មាធិការរៀបចំអង្គរសង្ក្រាន្ត និងពានខុនមួយ លេខ២ ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៨លានរៀល និង១០លានពីគណៈកម្មាធិការរៀបចំការប្រកួតនិងពានគោលមួយលេខ៣ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី៤លានរៀលនិង២លានរៀលពីគណៈកម្មាធិការរៀបចំការប្រកួត និងពាននាងមួយ និងលេខ៤ ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ២លានរៀល និង៨០ម៉ឺនរៀល និងលេខ៥ដល់លេខ៨ បាន២លានរៀល។
ការប្រកួតស្ដេចអុកប្រចាំឆ្នាំ២០២៣ រវាងជើងខ្លាំងទាំងពីរក្នុងការប្រកួតចំនួន២ក្តារនោះ កីឡាករ សុខ លឹមហេង ឈ្នះមួយក្ដារ និងស្មើមួយក្ដារ៕