×

CAMSOC បើកឲ្យមហាជនយកសំបុត្រមិនយកលុយ តាមអនឡាញ ចូលទស្សនាស៊ីហ្គេម នៅថ្ងៃទី ២៥ ខែមេសា

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្រាប់មហាជនដែលចង់ចូលទស្សនាព្រឹត្តិការណ៌៍ស៊ីហ្គេមនៅពេលខាងមុខ អាចចុះឈ្មោះដើម្បីទទួលបានសំបុត្រតាមរយៈ អនឡាញ ខណៈ
ការចុះឈ្មោះយកសំបុត្រតាម អនឡាញ នេះក្រុមការងារនឹងបើកជាផ្លូវការនៅថ្ងៃទី ២៥ ខែមេសានេះ

ថ្លែងប្រាប់ CNC នៅថ្ងៃទី១៩ ខែមេសានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បញ្ជាក់ថា សម្រាប់មហាជនទូទៅ
ដែលចង់ចូលរួមទស្សនានូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភាខាងមុខនេះ អាចចុះឈ្មោះដើម្បីទទួលបានសំបុត្រដោយមិន
គិតថ្លៃតាមរយៈ អនឡាញ បាន ខណៈការចុះឈ្មោះយកសំបុត្រតាម អនឡាញ នេះក្រុមការងារនឹងបើកអាចឲ្យចុះឈ្មោះបានជាផ្លូវការនៅថ្ងៃទី២៥ ខែមេសានេះ។

លោក វ៉ាត់ ចំរើន បានថ្លែងថា ថ្នាក់ដឹកនាំ និងសមាជិករបស់គណៈប្រតិភូរពីបរទេសជាដើមក្រុមការងាររបស់ CAMSOC បានរៀបចំជូនរួចហើយ តែចំពោះមហាជនទូទៅដែលចង់ចូលរួមទស្សនាអាចចុះ
ឈ្មោះតាមរយះ APP លើទូរស័ព្ទដៃ ដែលមានឈ្មោះថា SEA Game 2023 និង website ដែលមានឈ្មោះថា Cambodia SEA Game 2023 ដោយត្រូវបំពេញនូវព័ត៌មានមួយចំនួនដើម្បីអាចទទួលបានសំបុត្រចូលទស្សនា។

សូមបញ្ជាក់ថា ចំពោះមហាជនទូទៅដែលបានចុះឈ្មោះដើម្បីទទួលបានសំបុត្រតាមប្រព័ន្ធ អនឡាញ រួចរាល់នឹងអាចអញ្ជើញទៅយកសំបុត្រនៅតាមស្តង់ប្រចាំការរបស់ CAMSOM នៅផ្សារទំនើបអ៊ីអនគ្រប់សាខា និងនៅតាមស្តង់ដែលមាននៅទីតាមផ្ទាល់បាន ខណៈបើតាមការបញ្ជាក់ចំនួនកៅអីសម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះមាន
ប្រមាណ ៥ម៉ឺនកៅអី ដូចនេះក្នុងករណីអ្នកដែលបានចុះឈ្មោះមុនហើយទទួលបានជោគជ័យនឹងមានសិទ្ធិចូលទស្សនា បើសិនជាសំបុត្រត្រូវបានចុះឈ្មោះកក់ពេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង