×

ហង្សក្រហម Liverpool និងតោខៀវ Chelsea ទំនងចង់បានកីឡាករ Kingsley Coman របស់ Bayern Munich

Kingsley Coman ត្រូវបានគេរាយការណ៍ថាមិនពេញចិត្តនៅបន្ដនឹងក្លិប Bayern Munich ចំពេលមានការពិភាក្សាអំពីកុងត្រាថ្មី។ ចំណែកឯ Liverpool និង Chelsea ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចារយកកីឡាកររូបនេះ។

ក្លិបយក្សនៅ Premier League គឺ Liverpool និង Chelsea កំពុងតាមឃ្លាំមើលកីឡាករ Kingsley Coman របស់ក្លិប Bayern Munich ។ Kingsley Coman បានចុះកិច្ចសន្យាជាមួយម្ចាស់ជើងឯកក្របខណ្ឌ Bundesliga, Bayern រហូតដល់ឆ្នាំ២០២៣ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយក្រុមបិសាចក្រហម Manchester United កាលពីពេលមុន។

យោងតាមប្រភពជាច្រើនដែលត្រូវបានរាយការណ៍ថា កីឡាករវ័យ២៥ឆ្នាំរូបនេះ ចង់ចាកចេញពីក្លិប Bayern Munich ខណៈក្លិបជាច្រើន កំពុងរង់ចាំដំណឹងបែបនេះដើម្បីប្រជែងគ្នា៕

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង