×

Romeo Beckham កូនប្រុសរបស់ David Beckham ចាប់ផ្តើមអាជីពដំបូងនៅ Fort Lauderdale

Romeo Beckham បានចាប់ផ្តើមអាជីពកីឡាករដំបូងរបស់ខ្លួនសម្រាប់ក្លិបលំដាប់ទីបីរបស់អាមេរិក Fort Lauderdale CF កាលពីថ្ងៃអាទិត្យ។

កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លិប Fort Lauderdale CF កាលពីដើមខែនេះ ហើយបានចាប់ផ្តើមលេងនៅស្លាបខាងស្តាំក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ក្រុមបម្រុងរបស់ក្លិប Inter Miami ក្នុងក្របខណ្ឌលីគកំពូលអាម៉េរិក MLS ដែលឪពុករបស់គាត់ David Beckham ជាម្ចាស់។

គាត់លេងបាន៧៩ នាទីក្នុងលទ្ធផលស្មើ ២-២ ទល់នឹង South Georgia Tormenta FC ក្នុងពានរង្វាន់ USL League one ។

Romeo Beckham បានបង្ហោះនៅលើបណ្តាញសង្គម Instagram ក្រោយការប្រកួតថា “សំណាងដែលបានបង្ហាញខ្លួនលើកដំបូងនៅយប់នេះសម្រាប់ Fort Lauderdale CF ហើយផ្តោតអារម្មណ៍លើការប្រកួតបន្ទាប់”៕

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង