ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង៥ ដែលរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ទឹកដីអង្គរនេះ នឹងរៀបចំការប្រកួតលើប្រភេទកីឡា២ប្រភេទ រួមមានកីឡាអត្តពលកម្ម (ម៉ារ៉ាតុង និងដើរ២០គីឡូម៉ែត្រ) និងកីឡាប្រណាំងកង់ (កង់គួក និងកង់ភ្នំ)។
ជុំវិញទីតាំងរៀបចំការប្រកួតនីមួយៗ វិញ្ញាសាម៉ារ៉ាតុង វិញ្ញាសាដើរ២០គីឡូម៉ែត្រ និងវិញ្ញាសាកង់គួក ត្រូវរៀបចំនៅបរិវេណប្រាសាទអង្គរវត្ត។ ចំណែកវិញ្ញាសាកង់ភ្នំ ត្រូវរៀបចំនៅលើភ្នំគូលែន។
កាលបរិច្ឆេទប្រកួត៖
វិញ្ញាសាកង់ភ្នំ ចាប់ផ្ដើមនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។
វិញ្ញាសាកង់គួក ចាប់ផ្ដើមនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
វិញ្ញាសាម៉ារ៉ាតុង និងដើរ២០គីឡូម៉ែត្រ ចាប់ផ្ដើមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕