×

ក្លិបចំនួន២នៅ La Liga ត្រៀមប្រជែងគ្នានាំយកខ្សែប្រយុទ្ធ Alexandre Lacazette ពី Arsenal

មានការរាយការណ៍មកថា ក្លិបធំៗចំនួន២នៅក្របខណ្ឌកំពូលអេស្ប៉ាញ បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងគ្នាចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Alexandre Lacazette ពី Arsenal នាខែមករាខាងមុខនេះ។

ក្លិបទាំង២នោះ ត្រូវបានដឹងថា ជាក្លិប Atletico Madrid និង Sevilla ។ Alexandre Lacazette ដែលបានឆ្លងកូវីដ១៩ កាលពីពេលកន្លងទៅ នៅមិនទាន់បានបង្ហាញខ្លួនឱ្យ Arsenal នាក្របខណ្ឌ Premier League រដូវកាលថ្មី 2021-22 នៅឡើយទេ ខណៈកិច្ចសន្យានឹងផុតកំណត់នៅចុងរដូវកាលនេះ។

ថ្វីត្បិតអ្នកចាត់ការ Arsenal លោក Mikel Arteta បានបញ្ជក់ថា កីឡាករវ័យ៣០ឆ្នាំ នឹងត្រូវបានប្រើប្រាស់សម្រាប់រដូវកាលថ្មីនេះក្តី តែពួកគេមិនទាន់ផ្ដល់ជូននូវកិច្ចសន្យាថ្មីនៅឡើយទេ។
កន្លងមក Juventus និង AC Milan ត្រូវគេរាយការណ៍ថា ចង់បាន Lacazette ហើយឥឡូវនេះ Sevilla និង Atletico Madrid ក៏ចូលរួមក្នុងការចង់បានរូបគេដែរ ហើយក្លិបទាំងនោះនឹងព្យាយាមដាក់សំណើ នាខែមករាខាងមុខ។

គួរដឹងថា Lacazette ស៊ុតបញ្ជូលទីបាន ៦៦គ្រាប់ ពីការបង្ហាញខ្លួន ១៧២ប្រកួតឱ្យ Arsenal ចាប់តាំងពីផ្ទេរមកពី Lyon ក្នុងឆ្នាំ២០១៧៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង