×

ក្លិប Man Utd ផ្ញើលិខិតជូនពរដល់ Fan ម្នាក់ ដែលនឹងត្រូវឆ្លងកាត់ការវះកាត់ប្រកបដោយគ្រោះថ្នាក់

ហុងកុង៖ កុមារារស់នៅទីក្រុងហុងកុងម្នាក់ ដែលមានជំងឺដ៏កម្រ ដែលប៉ះពាល់នឹងឆ្អឹងខ្នង កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United មុនការវះកាត់ប្រកបដោយគ្រោះថ្នាក់នៅសប្តាហ៍ក្រោយរបស់គេ។

កុមារា Marcus Ng អាយុ ១០ឆ្នាំ បានណែនាំខ្លួន នៅក្នុងវីដេអូយូធូប ដែលបង្ហោះដោយឪពុកម្ដាយរបស់គេ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

កុមារា Marcus បាននិយាយថា៖ “សួស្តីខ្ញុំឈ្មោះ Marcus មកពីហុងកុង! ខ្ញុំពិតជារំភើប និងរីករាយដែលបានទទួលសំបុត្ររបស់អ្នក”។ Marcus ចង់សំដៅទៅលិខិតមួយដែលក្រុមបិសាចក្រហម Manchester United ផ្ញើឱ្យ និងមានហត្ថលេខារបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ។

គេបន្តថា៖ “ខ្ញុំគឺជាអ្នកគាំទ្រដ៏ធំរបស់ Manchester United ។ ខ្ញុំស្រលាញ់ Cristiano Ronaldo ខ្លាំងណាស់។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាទទួលបានលទ្ធផលល្អ នៅក្នុងក្របខណ្ឌ Premier League ខាងមុខនេះ”។

Marcus មានជំងឺសាច់ដុំឆ្អឹងខ្នង ប្រភេទ១ ឬជំងឺ Werdnig-Hoffmann ។ ម្ដាយរបស់គេ បានបានប្រាប់សារព័ត៌មានថា កូនប្រុសរបស់គាត់ មានឆ្អឹងខ្នងកោង ២០ដឺក្រេ ហើយគ្រូពេទ្យថា វានឹងកាន់តែអាក្រក់ថែមទៀត។

ឪពុកម្ដាយរបស់ Marcus បន្តថា កូនរបស់ពួកគេនឹងត្រូវវះកាត់នៅថ្ងៃទី២៧ ខែកញ្ញានេះ។

ពួកគេ បានសរសេរក្នុង Description នៃវីដេអូថា៖ “ យើងសង្ឃឹមថា នឹងទាក់ទងលោក Cristiano Ronaldo ដែលជា idol របស់កូនពួកយើង ដើម្បីផ្តល់ការគាំទ្រដល់គេ”៕

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង