តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចបានបញ្ជាក់ថា ដោយសារតែសាលប្រកួតមានទំហំតូច ដោយអ្នកចូលរួមចង់មើលមានចំនួនច្រើន ពលរដ្ឋបានលើកជាសំណូមពរទៅសម្តេចមានភាពសមហេតុសមផល ដោយសូមឱ្យមានការដាក់បញ្ចាំងស្លាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម។
ទាក់ទងនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានី ខេត្ត រៀបចំទីកន្លែងសមរម្យ ដើម្បីដាក់បញ្ចាំងស្លាយឱ្យពលរដ្ឋបានទស្សនាការផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេម ពិសេសការប្រកួតបាល់ទាត់តែម្ដង។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ជាពិសេសតាមបណ្ដាខេត្ត ដែលពលរដ្ឋមិនបានអញ្ជើញមកភ្នំពេញទស្សនាផ្ទាល់៕