×

មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ គូសគំនូសសញ្ញាចរាចរណ៍លើកសោភ័ណភាពទីក្រុងត្រៀមទទួលគណៈប្រតិភូមកចូលរួមស៊ីហ្គេម

គិតត្រឹមថ្ងៃទី២៦ ខែមេសា ២០២៣នេះ គម្រោងគូសគំនូសសញ្ញាចរាចរណ៍ថ្មីកំណាត់មហាវិថីព្រះនរោត្តម មហាវិថី សហព័ន្ធរុស្សី តំបន់រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មហាវិថីព្រះសីហនុ ជាយុទ្ធសាស្ត្រចរាចរ និងលើកសោភ័ណភាព រាជធានីភ្នំពេញ ដើម្បីត្រៀមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខដល់ខ្លីនេះ ព្រមទាំងចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើចរាចរ សម្រេចបានជាបន្តបន្ទាប់តាមផែនការហើយ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។

សាលារាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង មហាវិថី ព្រះមុន្នីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ និងមហាវិថីសហព័ន្ធរុស្សី មេត្តាចូលរួមគោរពទៅតាមគំនូសសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់ កិត្យានុភាពជាតិ និងសោភ័ណភាពរាជធានីភ្នំពេញ។

ម្យ៉ាងវិញទៀតសូមមេត្តាយោគយល់ឱ្យបានច្រើន ដើម្បីឱ្យបងប្អូនធ្វើដំណើបានស្រួល និងសុវត្ថិភាពខ្ពស់ ជាពិសេសពេលមានក្បួនគណៈប្រតិភូឆ្លងកាត់ ប្រជាពលរដ្ឋដែលធ្វើដំណើស្រប នឹងក្បួនត្រូវគោរពតាមការបញ្ជារបស់នគរបាលចរាចរណ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង