មន្រ្តីរៀបចំការប្រកួតសប្តាហ៍ទី៦ នៃក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២ ត្រូវបានតែងតាំងរួចរាល់ហើយ។
ប្រវត្តិសាស្រ្ត នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នេះ នៅពេលដែលលោក Jarred Gillett ទទួលបន្ទុកក្នុងជំនួបរវាង Watford ទល់នឹង Newcastle United ។
មន្ត្រីអាជ្ញាកណ្ដាលជនជាតិអូស្រ្តាលីខាងលើ នឹងក្លាយជាមន្ត្រីអាជ្ញាកណ្ដាលមកពីក្រៅប្រទេសដំបូងគេ ដែលបានធ្វើអាជ្ញាកណ្តាល ក្នុងការប្រកួតក្របខណ្ឌ Premier League ។
មន្ត្រីអាជ្ញាកណ្ដាលសម្រាប់ការប្រកួតសប្ដាហ៍ទី៦៖
គូទី១៖ Chelsea ប៉ះ Manchester City (លោក Michael Oliver)
មានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នាថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០ នាទីតទៅ
គូទី២៖ Manchester United ប៉ះ Aston Villa (លោក Mike Dean)
មានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នាថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:០០ នាទីតទៅ
គូទី៣៖ Everton ប៉ះ Norwich (លោក David Coote)
គូទី៤៖ Leeds ប៉ះ West Ham (លោក Kevin Friend)
គូទី៥៖ Leicester ប៉ះ Burnley (លោក Chris Kavanagh)
គូទី៦៖ Watford ប៉ះ Newcastle United (លោក Jarred Gillett)
គូទី៧៖ Brentford ប៉ះ Liverpool (លោក Stuart Attwell)
គូទី៨៖ Southampton ប៉ះ Wolves (លោក Andy Madley)
គូទី៩៖ Arsenal ប៉ះ Tottenham Hotspur (លោក Craig Pawson)
មានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២:៣០ នាទីតទៅ
គូទី១០៖ Crystal Palace ប៉ះ Brighton (លោក Andre Marriner)៕
គួរបញ្ជាក់ផងដែរថា កម្មវិធី CBS Fantasy League មានផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ១០យប់។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។