×

សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញបញ្ជីឈ្មោះចុងក្រោយ នៃក្រុម U-22 កម្ពុជា

ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញបញ្ជីឈ្មោះចុងក្រោយ នៃក្រុម U-22 កម្ពុជា ដើម្បីប្រកួតលើវិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។

ក្នុងនោះ អ្នកចាំទីរួមមាន រ៉េត លីហេង និង វីរៈ ដារ៉ា។ ចំណែកខ្សែការពាររួមមាន កើត ពេជ្រ ចាន់ សារ៉ាពេជ្រ ឡេង ណូរ៉ា ស រតនា នី សុខរី សុផល ឌីម៉ង់ សឿត ណាវ៉ា តាំង ប៊ុនឆៃ
ជា សុខម៉េង ផាត សុខា។ រីឯ ខ្សែបម្រើ ស៊ិន សុវណ្ណមករា ញាន សុស៊ីដាន ជូ ស៊ីនទី
មិន រតនៈ លីម អារុណ រ៉េយមិន។ ចំណែកឯ ខ្សែប្រយុទ្ធដូចជា លឹម ពិសុទ្ទ សៀង ចន្ទា និង គី រីណា។

សូមជម្រាបថា នៅថ្ងៃស្អែក ទី២៩ ខែមេសា ឆ្នាំ២០២៣ ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៤ រសៀល ដោយក្រុមហ្វីលីពីន ជួបជាមួយឥណ្ឌូណេស៊ី និងវេលាម៉ោង ៧យប់ កម្ពុជាប្រកួតជាមួយទីម័រខាងកើត នាពហុកីឡដ្ឋានជាតិអូឡាំពិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង