×

ស្ដាតអូឡាំពិក ត្រៀមកៅអីជិត៣ម៉ឺនកន្លែង ជាទីលានដែលបើកទទួលព្រឹត្តិការណ៍ស៊ីហ្គេមមុនគេ និងប្រកួតសន្សំពិន្ទុបាល់ទាត់ផ្នែកបុរស

ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកទ្វារមុនគេ ដើម្បីទទួលការប្រកួតបើកឆាកលើប្រភេទកីឡាបាល់ទាត់ផ្នែកបុរស អាយុក្រោម២២ឆ្នាំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ផ្នែកបុរស នៅម៉ោង ៤ រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការប្រកួតសន្សំពិន្ទុមុនគេ ចេញពីពូល A ក្នុងចំណោម ៥ ក្រុម រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ចំណែក U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើត នៅម៉ោង ៧ យប់ថ្ងៃដដែល ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក តែមួយគត់គ្រាដែលសំបុត្រចូលទស្សនាពុំមានគិតថ្លៃឡើយ។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវ សារ៉េត បានថ្លែងប្រាប់សារព័ត៌មានថា ទីលានបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអីប្រមាណ ២៩.០០០ កន្លែង ក្នុងនោះ នៅទីតាំងចំហមាន ២៤.០០០ កន្លែង និងទីតាំងម្លប់ មានតែ ៥.០០០ កន្លែងប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង