×

Juventus និង Bayern Munich ចូលប្រជែងគ្នានាំយកខ្សែការពារ Antonio Rudiger ពី Chelsea

ក្លិប Juventus ដែលនៅលីគកំពូលអ៊ីតាលី និងក្លិប Bayern Munich ដែលនៅលីគកំពូលអាល្លឺម៉ង់ កំពុងចូលប្រជែងគ្នាចង់បានខ្សែការពារ Antonio Rudiger របស់ក្លិបអង់គ្លេស Chelsea ។

កីឡាករវ័យ២៨ឆ្នាំ មិនទាន់មានតំរុយណាមួយដែលថា គេនឹងអាចបន្តកុងត្រាថ្មីជាមួយក្លិបតោខៀវនោះទេ ស្របពេលកិច្ចសន្យារបស់គេនៅសល់ត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ ដូច្នេះ Rudiger នឹងអាចក្លាយជាកីឡាករឥតតម្លៃខ្លួននៅចុងរដូវកាលនេះ។

លោក Thomas Tuchel អ្នកចាត់ការ Chelsea សង្ឃឹមយ៉ាងមុតមាំថា ក្លិបនឹងអាចរកដំណោះស្រាយទាន់ពេលវេលា ដើម្បីអាចបន្តកុងត្រាថ្មីជាមួយ Rudiger បាន។ យ៉ាងណាក្តី Chelsea កំពុងតែមានរឿងជាប់គាំងបន្តិចបន្តួច ក្រោយពេលសាមីកីឡាករទាមទារដំឡើងថ្លៃឈ្នួល។

សូមបញ្ជាក់ថា នៅមានក្លិបជាច្រើនទៀតដូចជា Tottenham Hotspur, Real Madrid និង Paris Saint-Germain ដែលសុទ្ធតែត្រូវបានផ្សារភ្ជាប់នឹងការចង់បាន Antonio Rudiger ប៉ុន្តែមានតែ Juventus និង Bayern Munich ប៉ុណ្ណោះ ដែលជាបេក្ខភាពឈានមុខគេក្នុងផ្ទេរយកនាទីផ្សារដោះដូរកីឡាករនាពេលខាងមុខ៕

គួរបញ្ជាក់ផងដែរថា កម្មវិធី CBS Fantasy League មានផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ១០យប់។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង