×

ស៊ូ បាលី ម្ចាស់មេដាយមាសចំបាប់ កាលស៊ីហ្គេម២០២២នៅប្រទេសវៀតណាម

កីឡាករ ស៊ូ បាលី ក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម បន្ទាប់ពីបានយកឈ្នះលើដៃគូក្នុងលទ្ធផល ១០-០ ។

ស៊ូ បាលី ទទួលបានមេដាយមាស ១គ្រឿងសម្រាប់កម្ពុជា និងតែមួយគត់លើកីឡាចំបាប់ ក្រោយយកឈ្នះកីឡាករឡាវ ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសានុរស Freestyle ទម្ងន់១២៥គីឡូក្រាម។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ូ បាលី បានយកឈ្នះម្ចាស់ផ្ទះវៀតណាម ១០-០ ផងដែរ។

ជាមួយគ្នានេះ កម្ពុជាទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ៤គ្រឿងផងដែរក្នុងកីឡាចំបាប់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង