×

Man UTD ត្រៀមដាក់សំណើនាំយក Erling Haaland មកជាដៃគូជាមួយ Cristiano Ronaldo

Man United កំពុងត្រៀមសំណើស្នើយកខ្សែប្រយុទ្ធ Erling Haaland មកធ្វើជាដៃគូរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នារដូវកាលខាងមុខ។
ជាការពិតណាស់ Haaland បានបង្ហាញខ្លួនយ៉ាងគួរឱ្យចាប់អារម្មណ៍ឱ្យ Dortmund នៅក្នុងរដូវកាលថ្មីនេះ ដោយគេរកបានគ្រាប់បាល់ចំនួន ៩គ្រាប់ បូករួមនឹងការបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបាន៤ដងទៀត ក្នុងការបង្ហាញខ្លួនបានត្រឹមតែ៧លើកប៉ុណ្ណោះ។

កីឡាករសញ្ជាតិន័រវែស មានតម្លៃខ្លួនប្រហែល ៦៨លានផោន ដើម្បីជាលក្ខខណ្ឌ ក្នុងការបញ្ចប់កុងត្រាគេនៅរដូវកាលក្រោយនេះ។ គេក៏កំពុងតែមានចំណាប់អារម្មណ៍ពីក្លិបធំៗមួយចំនួនដែរដូចជា ក្លិប Manchester City និង FC Barcelona ជាដើម។

បើយោងទៅតាមសារព័ត៌មាន The Express បានបញ្ចាក់ថា លោក Ole Gunnar Solskjaer ចង់បានកីឡាករវ័យ ២១ ឆ្នាំ មកធ្វើជាដៃគូររបស់ Ronaldo នៅអំឡុងរដូវកាល ២០២២-២៣ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា Haaland បានផ្លាស់មកពីក្លិប Rb Leibzig មកចូលរួមជាមួយនឹង ក្លិប Borussia Dortmund នៅក្នុងឆ្នាំ ២០២០ ដោយសរុបមកគេរកគ្រាប់បាល់បាន ៦៨គ្រាប់ ពីការបង្ហាញខ្លួន៦៨លើក៕

គួរបញ្ជាក់ផងដែរថា កម្មវិធី CBS Fantasy League មានផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ១០យប់។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង