×

វៀតណាមឈ្នះមេដាយមាស១គ្រឿងដំបូងបង្អស់នៅស៊ីហ្គេម២០២៣

កីឡាការិនីអុក Pham Thanh Phuong Thao និង Ton Nu Hong An បានឈ្នះមេដាយមាសដំបូងជូនប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បន្ទាប់ពីបាននាំមុខលើវិញ្ញាសាវាយគូនារីអុកចក្រត្រង្គ កាលពីថ្ងៃទី២ ឧសភា។

កីឡាអុកចត្រង្គ គឺជាប្រភេទកីឡាដំបូងគេ ដែលបើកការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៩ ខែឧសភា ដោយមាន ៧ វិញ្ញាសា។ ក្រុមអត្តពលិករបស់ វៀតណាមមានចំនួន ១១នាក់។

នៅឆ្នាំនេះ វៀតណាមប្រកួតប្រជែងលើ ៣០ កីឡា ក្នុងចំណោម ៣៦ ប្រភេទកីឡា ក្នុងការប្រកួតនេះ។ វៀតណាមបានដាក់គោលដៅយកមេដាយមាសពី ៩០ ទៅ ១២០គ្រឿង ដើម្បីឈានទៅចំណាត់ថ្នាក់កំពូលទាំង៣ នៅក្នុងតារាងមេដាយសរុប។

កាលពីស៊ីហ្គេមលើកទី៣១ វៀតណាមបានឈរកំពូលតារាងមេដាយដោយមានមេដាយមាស២០៥ គ្រឿង ។ ថៃជាប់លេខ២មានមេដាយមាស ៩២គ្រឿង និងឥណ្ឌូនេស៊ីលេខ៣មានមេដាយមាស ៦៩គ្រឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង