×

កម្ពុជាកក់មេដាយប្រាក់រួចជាស្រេចលើវិញ្ញាសាអុកចត្រង្គបុរស៣ទល់៣ ឡើងទៅប៉ះថៃដណ្ដើមមេដាយមាស

ក្រុមកម្ពុជា នឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសជាមួយក្រុមថៃ លើវិញ្ញាសាអុកចត្រង្គបុរស៣ទល់៣ ដែលគ្រោងធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមវិទ្យុជាតិនៃកម្ពុជា ចុះផ្សាយនាថ្ងៃទី៣ ខែឧសភានេះ។

អត្តពលិករបស់កម្ពុជា រួមមានលោក ជា ស៊ីដេត លោក សុខ លឹមហេង និងលោក ឈាវ បូរ៉ា។ កម្ពុជាបានយកឈ្នះក្ដារទី១ នៃជុំទី៤ ដោយលទ្ធផល ឈ្នះ១ និងស្មើ ២ លើក្រុមម៉ាឡេស៊ី។ ដោយឡែកក្តារទី២ កាលពីថ្ងៃទី២ ឧសភា កម្ពុជាបន្តឈ្នះដោយលទ្ធផល ២ និងស្មើ ១ ។

ក្នុងវិញ្ញាសានេះ កម្ពុជារកបាន ៣ពិន្ទុរួចជាស្រេច ពីការប្រកួតជុំទី១ ទី២ និងទី៣ ដោយទទួលជ័យជម្នះលើ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន ហើយការប្រកួតត្រូវធ្វើឡើង៦ជុំដើម្បីប្រជែងមេដាយ។

សូមជម្រាបថា ប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានចូលរួមប្រកួតលើវិញ្ញាសាអុកចត្រង្គនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង