×

លោកតាវ័យ៨៦ឆ្នាំ ជិះម៉ូតូពីខេត្តក្រចេះមកគាំទ្រកីឡាអុកខ្មែរ

លោកតា ហាក់ ស៊ាងឡាយ ដែលមានជន្មាយុ ៨៦ឆ្នាំ បានធ្វើដំណើរពីស្រុកស្នូល ខេត្តក្រចេះ ដើម្បីមកទស្សនាការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកតា សាងឡាយ បានមានប្រសាសន៍ថា ទោះបីជាគាត់ជិះម៉ូតូដល់ដង្ហើមចុងក្រោយក៏ដោយ ក៏គាត់ត្រូវមើលការប្រកួតអុកខ្មែរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលខ្មែរធ្វើជាម្ចាស់ផ្ទះឱ្យបានដែរ។

ដើម្បីជាការលើកទឹកចិត្ដដល់លោកតាសម្រាប់ការគាំទ្រអុកខ្មែរ លោកតាត្រូវបានសប្បុរសជនឧបត្ថម្ភជាប្រាក់ចំនួន ១០០ដុល្លារអាមេរិកផងដែរ។

គួរបញ្ជាក់ថា កីឡាអុកចត្រង្គ ចាប់ផ្ដើមប្រកួតពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង