×

ស៊ីហ្គេម៖ ក្បាច់គុនល្បុក្កតោ ចាប់ផ្ដើមប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែឧសភា

ភ្នំពេញ៖ កាលបរិច្ឆេទនៃការប្រកួតកីឡាគុនល្បុក្កតោក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ត្រូវបានបញ្ចេញហើយដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅអគារCនៃមជ្ឈមណ្ឌលOCIC។

វិញ្ញាសា ដែលបានកំណត់ជាផ្លូវការ លើប្រភេទកីឡាគុនល្បុក្កតោ ក្នុងប្រភេទយុទ្ធ គុនចម្រុះ គឺមានចំនួន ១៦ វិញ្ញាសា ក្នុងនោះប្រភេទវិញ្ញាសាសម្តែង មានចំនួន ៧ (ឯកត្តជន–ក្រុម) ខណៈវិញ្ញាសាប្រយុទ្ធ មានចំនួន៩ រួមមាន ផ្នែកបុរសលើប្រភេទទម្ងន់ ៥០គ.ក.៥៥គ.ក. ៦០គ.ក. ៦៥គ.ក. និង ៧០ គីឡូក្រាម។ រីឯផ្នែកនារី មានប្រភេទទម្ងន់ ៤៥គ.ក. ៥០គ.ក. ៥៥គ.ក. និង ៦០គីឡូក្រាម៕

អត្ថបទ៖ វឿន សាវុធ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង