×

វិញ្ញាសាគុនខ្មែរចាប់ផ្ដើមប្រកួតថ្ងៃស្អែក ជាមួយការរកឃើញម្ចាស់មេដាយ២វិញ្ញាសា

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញជាផ្លូវការចំពោះការប្រកួតលើវិញ្ញាសាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលចាប់ផ្ដើមពីថ្ងៃទី៦ ខែឧសភា ជាមួយនឹងការរកឃើញម្ចាស់មេដាយលើវិញ្ញាសាចំនួន២ផងដែរ។

ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ២រសៀល ដោយវិញ្ញាសាគុនគ្រូនារី និងគុនគ្រូបុរស ដែលនឹងរកឃើញម្ចាស់មេដាយ។ បន្ទាប់មក មានការប្រកួតវិញ្ញាសាបុរស ទម្ងន់ ៥១គ.ក, នារីទម្ងន់ ៤៥គ.ក, នារីទម្ងន់៥១គ.ក, បុរសទម្ងន់៥៤គ.ក, នារីទម្ងន់ ៦០គ.ក និងវិញ្ញាសាបុរសទម្ងន់៦៧គីឡូក្រាម។

សូមជម្រាបថា វិញ្ញាសាគុនខ្មែរ នឹងប្រកួតពីថ្ងៃទី៦ ដល់ ១១ ខែឧសភា ដោយមានចំនួន១៩វិញ្ញាសា។

ប្រទេសចំនួន៧ ដែលចូលរួមប្រកួតគុនខ្មែរ មានដូចជា កម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង