ទីម័រខាងកើត បានរកបាន៣ពិន្ទុជាលើកដំបូង ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ជាលើកដំបូងផងដែរ នៅក្នុងវិញ្ញាសាបាល់ទាត់ផ្នែកបុរស ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទីម័រខាងកើត យកឈ្នះទៅលើហ្វីលីពីន ដោយលទ្ធផល ៣-០ ក្នុងការប្រកួតពីម្សិលមិញ ដើម្បីបន្តក្ដីសង្ឃឹមក្នុងការឈានទៅវគ្គបន្ត។ សម្រាប់ហ្វីលីពីន បានអស់ឱកាសដើម្បីឡើងទៅកាន់វគ្គបន្ទាប់ហើយ ក្រោយរកបានតែ១ពិន្ទុពីការប្រកួតចំនួន ៣ ក្នុងពូល A ។
ពួកគេបានស្មើជាមួយកម្ពុជា ដែលកំពុងមាន ៤ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ន។
ចំណែក ឥណ្ឌូណេស៊ី កាន់តែកក់ក្ដៅសម្រាប់ការឈានទៅវគ្គបន្ត បន្ទាប់ពីយកឈ្នះទៅលើក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៥-០ ដើម្បីមាន ៦ពិន្ទុ ក្នុង ២ប្រកួត៕