កែប៖ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយមាស ១ គ្រឿង លើវិញ្ញាសារអាគ័រត្លុងផ្នែកនារី ក្នុងថ្ងៃបើកឆាកការប្រកួតប្រភេទកីឡាទ្រីយ៉ាត្លុង (ហែលទឹក, ជិះកង់, រត់) ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើទឹកដីខេត្តកែប។
អត្តពលិកដែលប្រកួតតំណាងឱ្យកម្ពុជាឈានដល់ដណ្តើមបាននូវមេដាយមាស ឈ្មោះ Maja Morokot ជនជាតិបារាំង ប្រកួតលើវិញ្ញាសារអាគ័ត្លុង(ហែលទឹក, រត់) ដោយឡែកមេដាយមាសលើវិញ្ញាសារអាគ័រត្លុង ផ្នែកបុរស បានទៅលើអត្តពលិកមកពីប្រទេសឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា ប្រភេទកីឡាទ្រីយ៉ាត្លុងបានផ្តើមការប្រកួតនាថ្ងៃទី៦នេះ និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា សរុបមាន៧វិញ្ញាសា ដោយមានអត្តពលិក មកពី៧ប្រទេស ក្នុងតំបន់អាស៊ានចូលរួម ខណៈព្រឹកនេះបានបញ្ចប់លើ១វិញ្ញាសាររួចហើយដែរ៕