ស្ដេចអុក សុខ លឹមហេង បានទទួលជ័យជម្នះទៅលើកីឡាករវៀតណាម Quang Trung Nguyen
នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសា៥នាទីបុរស១ទល់១ នៃប្រភេទកីឡាអុកចកត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដើម្បីដណ្ដើមមេដាយមាសជូនប្រទេសកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែឧសភានេះ។
ស្ដេចអុក សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាម នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមក្រសែភ្នែករបស់អ្នកគាំទ្រជាច្រើន។
លឹមហេង បានយកឈ្នះទៅលើកីឡាករវៀតណាមទាំង២ក្ដារ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសា៥នាទីបុរស១ទល់១។ នេះគឺជាការឈ្នះមេដាយមាសលើកដំបូងរបស់កម្ពុជាក្នុងកីឡាអុកចកត្រង្គ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
សូមជម្រាបថា លឹមហេង គឺជាស្ដេចអុក នៅក្នុងការប្រកួតអុកចកត្រង្គក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កាលពីខែមេសា កន្លងទៅផងដែរ៕
ប្រភពរូប៖ AKP