កីឡាករ លី បូរាមី លើប្រភេទកីឡាវ៉ូវីណាម បានឈ្នះមេដាយមាសលើវិញ្ញាសាសម្ដែងមេគុន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោយឈ្នះកីឡាកររបស់វៀតណាម នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ។
ជាលទ្ធផលនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាករកម្ពុជា លីបូរាមី ទទួលបានពិន្ទុ ២៧២ ខណៈវៀតណាមទទួលបានពិន្ទុ ២៦៧ និងថៃទទួលបានលេខ៣ ទទួលបាន ២៦០ ពិន្ទុ។
ការប្រកួតនេះ ធ្វើឡើងនៅអគារ F នៃមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាទជ្រោយចង្វារ ពីថ្ងៃទី៦៕