×

អបអរសាទរ! ម៉ឺន មេឃា យកឈ្នះថៃ បានមេដាយមាសលើវិញ្ញាសាវ៉ូវីណាម

កីឡាករ ម៉ឺន មេឃា បានយកឈ្នះកីឡាករថៃ ដោយពិន្ទុ ៤-៣ នៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាវ៉ូវីណាមប្រយុទ្ធ ដើម្បីដណ្ដើមយកមេដាយមាស១គ្រឿងបន្ថែមទៀត សម្រាប់កម្ពុជា នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ។

មុនឈានដល់វគ្គនេះ ម៉ឺន មេឃា បានយកឈ្នះកីឡាករវៀតណាម ដោយលទ្ធផល ៤-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីព្រឹកមិញ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតជ្រោយចង្វារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង