យោងតាមសារព័ត៌មាន FORBES កីឡាករ Cristiano Ronaldo រកប្រាក់បាន ១២៥ លានដុល្លារអាមេរិក មុនពេលបង់ពន្ធនៅរដូវកាល ២០២១-២២ ដោយ ៧០ លានដុល្លារបានមកពីប្រាក់ខែនិងប្រាក់រង្វាន់ (Bonus) សម្រាប់ការវិលត្រឡប់មកក្រុមបិសាចក្រហម Manchester United វិញ ដែលចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៩ គាត់បានឈ្នះពានរង្វាន់ក្របខណ្ឌ Premier League បីដងជាប់គ្នា និងគ្រងជើងឯក Champions League ម្ដង។
ប្រភពចំណូលផ្សេងៗទៀតនោះ គឺបានមកពីការគាំទ្រផ្ទាល់ខ្លួននិងភាពជាដៃគូជាមួយម៉ាកយីហោរល្បីៗ (Endorsements) រួមមាន Nike, Herbalife, Clear និងម៉ាកយីហោ CR7 ដែលកំពុងពង្រីកខ្លួន ដែលរួមមានទឹកអប់ ខោអាវទ្រនាប់ វ៉ែនតា សណ្ឋាគារ កន្លែងហាត់ប្រាណ និងអ្វីៗជាច្រើនទៀត។
ដូច្នឹងហើយធ្វើឱ្យកីឡាករ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United បានក្លាយជាកីឡាករបាល់ទាត់ដែលទទួលបានចំណូលខ្ពស់បំផុតនៅលើពិភពលោកឆ្នាំ២០២១ និងដណ្តើមបានចំណាត់ថ្នាក់កំពូលពី Lionel Messi របស់ក្រុម PSG ៕
គួរបញ្ជាក់ផងដែរថា កម្មវិធី CBS Fantasy League មានផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ១០យប់។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។