ក្រុមបាល់ទាត់ជម្រើសជាតិឡាវអាយុក្រោម២២ឆ្នាំ បានប្រកួតស្មើគ្នាជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីអាយុក្រោម២២ឆ្នាំ ដោយមិនមានគ្រាប់បាល់ ក្នុងការប្រកួតនៅពូល B ។
លទ្ធផលនេះធ្វើឱ្យឡាវ និងសិង្ហបុរី រកបាន ១ពិន្ទុដូចគ្នាជាលើកដំបូងក្នុង ៣ប្រកួតកន្លងទៅ ដោយឈរនៅលេខរៀងទី៤ និងទី៥ រៀងគ្នា។ ក្រុមទាំងពីរសុទ្ធតែបាត់បង់ឱកាសក្នុងការឡើងទៅវគ្គបន្តដូចគ្នា។
សូមជម្រាបថា ក្នុងពូល B ថៃ បានយកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ២-០ ដើម្បីទទួលបាន៣ពិន្ទុបន្ថែម។ ថៃ និងវៀតណាម បាន៦ពិន្ទុពេញក្នុង២ប្រកួត រីឯម៉ាឡេស៊ី មាន ៣ពិន្ទុ៕