ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមឥណ្ឌូណេស៊ី ដោយលទ្ធផល ៣សិតទល់នឹង០កាលពីយប់មិញ។ ប៉ុន្តែលទ្ធផលនេះ នៅតែអាចឱ្យកម្ពុជាឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នារាត្រីនេះ។
កម្ពុជា ទទួលលទ្ធផល ២៥-១៨, ២៥-២១, និង ២៥-១៦ ក្នុងជ័យជម្នះរបស់ឥណ្ឌូណេស៊ី ក្នុងការប្រកួតពូល A ។ ដោយកម្ពុជា និងឥណ្ឌូណេស៊ី សុទ្ធតែឈ្នះ២ប្រកួតដូចគ្នា មានន័យថា កម្ពុជាឈរនៅលេខ២ ក្នុងពូល។
កម្ពុជា នឹងប្រកួតទល់នឹងក្រុមថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅម៉ោង ៧:៣០នាទីយប់ថ្ងៃអាទិត្យ ទី៧ ខែឧសភានេះ បន្ទាប់ពីឥណ្ឌូណេស៊ី នឹងជួបក្រុមលេខ២ក្នុងពូល B វៀតណាម ដែលការប្រកួតចាប់ផ្ដើមនៅម៉ោង៥ល្ងាចនេះ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក៕