×

សុខ លឹមហេង ម្ចាស់មេដាយមាសអុកចត្រង្គ បង្កើតកំណត់ត្រាដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម

ការប្រកួតស៊ីហ្គេម ឈានដល់វគ្គដណ្តើមមេដាយមាសនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នៅអគារដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សុខ លឹមហេង ស្តេចអុកអង្គរសង្រ្កាន្តឆ្នាំ២០២៣ បានបង្កើន កំណត់ត្រាថ្មីមួយទៀតហើយ ដោយ ដណ្តើមបានមេដាយមាស ជាមួយកំណត់ត្រា ស្មើ១ប្រកួត និង ឈ្នះ៦ ប្រកួតជាប់គ្នា ដណ្តើមមេដាយមាសជាលើកដំបូងក្នុងប្រភេទកីឡាអុកចត្រង្គ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។

ការប្រកួតក្នុងពូល A សុខ លឹមហេង ប្រកួតស្មើកីឡាករថៃ TUPFAH KHUMNORKAEW ឈ្នះកីឡាករឡាវ បន្តយកឈ្នះកីឡាករ មីយ៉ាន់ម៉ា និងឈ្នះម្ចាស់មេដាយប្រាក់ វៀតណាម QUANG TRUNG NGUYEN មុនយកឈ្នះកីឡាករហ្វីលីពីន ក្នុងវគ្គសន្សំពិន្ទុ។

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាករ សុខ លឹមហេង ចំណាយពេលត្រឹមសរុប ១.៤០ វិនាទីក្នុងការប្រកួត ២ ក្តារ (ក្តាទី១ចំណាយពេល ១.១៨ វិនាទី និងក្តារទី២ ចំណាយពេល ០.២២ វិនាទី) ។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាម ដែលមកពីពូលជាមួយគ្នា ក្នុងក្តារទី១ ដោយចំណាយពេល ៣.២៣ វិនាទី និងស្មើក្នុងក្តារទី២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង