កីឡាករ ជិន ពិសិដ្ឋ, សាន សុជាតិ, ម៉េត សុភក្ត្រា និងកីឡាការិនី ប៉ាល់ ឆរស្មី, ពៅ សុខា, ឃន ចាន់សុភ័ក្រនាថ បានឈ្នះមេដាយមាសលើប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាការពារខ្លួនចម្រុះ បុរស៣ និងនារី៣នាក់ នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ។
គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៧ឧសភានេះ អត្តពលិកវ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាស ៥គ្រឿង៖
វិញ្ញាសាសម្ដែងក្រុមបុរស៤នាក់ មេគុនអាវុធ (ដាវ)
វិញ្ញាសាសម្ដែងកាំបិតធំបុរស
វិញ្ញាសាសម្ដែងមេគុនបុរស
វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ៦៥គីឡូក្រាម
និងចុងក្រោយវិញ្ញាសាការពារខ្លួនចម្រុះបុរស៣នាក់និងនារី៣នាក់។
កម្ពុជាឈ្នះមេដាយប្រាក់ ២គ្រឿង និងសំរឹទ្ធ ៤គ្រឿងផងដែរ៕