×

ស៊ីហ្គេម៖ បាល់ទះបុរសកម្ពុជាឈ្នះថៃ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបឥណ្ឌូណេស៊ីយប់នេះ

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឈានទៅវគ្គដណ្ដើមមេដាយមាស បន្ទាប់ពីវាយបកយកឈ្នះទៅលើក្រុមជម្រើសជាតិបាល់ទះថៃ ដោយលទ្ធផល ៣សិតទល់នឹង២ ក្នុងការប្រកួតយ៉ាងស្វិតស្វាញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។

នៅក្នុង ២សិតដំបូង ថៃ បាននាំមុខដោយលទ្ធផល ២៥-១៨ និង ២៥- ២១។ ប៉ុន្តែចូលដល់សិតទី៣ កម្ពុជាបានប្រមូលអារម្មណ៍សហការគ្នាយ៉ាងល្អដើម្បីវាយបកក្នុងលទ្ធផល ២៥-២១ មកវិញ។ សម្រាប់សិតទី៤ កម្ពុជាឈ្នះដាច់ថៃ ដោយពិន្ទុ ២៥-១៦។ សិតចុងក្រោយ កម្ពុជាយកឈ្នះ១៥ទល់នឹង១០ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្របាល់ទះបុរសក្នុងស៊ីហ្គេមជាលើកដំបូងក្នុងប្រវតិ្តសាស្ត្រ។

នេះមិនមែនជារឿងចៃដន្យទេ ដោយកម្ពុជាធ្លាប់យកឈ្នះថៃ កាលពីស៊ីហ្គេម២០២១ នៅវៀតណាម ដើម្បីឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្ត្រ។

កម្ពុជា នឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រជួបក្រុមការពារមេដាយមាស ឥណ្ឌូណេស៊ី នៅវេលាម៉ោង ៧:៣០ នាទីយប់នេះ ខណៈក្រុមថៃ ទោះធ្លាក់ ក៏ត្រូវជួបក្រុមវៀតណាម ដើម្បីដណ្ដើមយកមេដាយសំរឹទ្ធ នៅក្នុងការប្រកួតថ្ងៃដដែល មុនគូរបស់កម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង