×

ទាល់តែឃើញវីដេអូនេះទើបដឹងថា ស្រួង ភាវី ហ្វឹកហាត់មិនសំចៃដៃទម្រាំមានសមត្ថភាពខ្លាំងដូចសព្វថ្ងៃ

ភ្នំពេញ៖ ទីបំផុតរយៈពេល ១០ឆ្នាំដែលកីឡាការនី ស្រួង ភាវី បានទន្ទឹងរង់ចាំនឹងដណ្តើមមេដាយមាសនៅលើទឹកដីកំណើតរបស់ខ្លួនក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានសម្រេចដូចបំណងហើយលើវិញ្ញាសាប៊ីយ៉ាការ៉ុមកាលពីម្សិលមិញនេះ។

យ៉ាងណាមិញ ទម្រាំអាចដណ្តើមបានជ័យជម្នះដ៏ធំធេងនេះ កីឡាការនីរូបនេះបានចំណាយពេលវេលាហ្វឹកហាត់ទាំងយប់ទាំងថ្ងៃដើម្បីបង្កើនសមត្ថភាពបើទោះជាសាងកំហុសច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ ក៏ ស្រួង ភាវី នៅតែព្យាយាមហ្វឹកហាត់ដើម្បីរកចំណុចត្រូវឱ្យឃើញ។

តាមរយៈវីដេអូកាលពីខែមេសា កន្លងទៅមុនពេលការប្រកួតស៊ីហ្គេម ២០២៣ មកដល់កីឡាការនីប៊ីយ៉ាការ៉ុម ស្រួង ភាវី បានចែករំលែកវីដេអូនៃសកម្មភាពហ្វឹកហាត់របស់ខ្លួនយ៉ាងស្វិតស្វាញ ដើម្បីត្រៀមខ្លួនដណ្តើមមេដាយមាសជូនដល់ប្រទេសជាតិរបស់ខ្លួន។

គួរបញ្ជាក់ដែរថា បើទោះបីជាធ្លាប់ដណ្តើមបានមេដាយរាប់មិនអស់នាពេលកន្លងមកក្តីនៅប្រទេសកូរ៉េខាងត្បូងក៏ដោយ ក៏ ស្រួង ភាវី បានបង្ហាញអារម្មណ៍របស់ខ្លួនថាភាពជោគជ័យទាំងនោះមិនស្មើនឹងបានប្រកួតនៅលើទឹកដីកំណើតរបស់ខ្លួន ថែមទាំងអាចដណ្តើមបានមេដាយមាសជូនដល់ប្រទេសជាតិឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង