×

កីឡាករគុនខ្មែរ ឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសទាំងអស់ ក្រោយការប្រកួតថ្ងៃទី៩ឧសភានេះ

នៅថ្ងៃអង្គារ ទី៩ ខែឧសភានេះ មានការប្រកួតរបស់កម្ពុជាចំនួន ៤គូ នៅសង្វៀនគុនខ្មែរ នាពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសាគុនខ្មែរ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គូទីមួយ កីឡាករកម្ពុជា ឃួន ឡាំងកូស៊ីន បានយកឈ្នះទៅលើកីឡាករវៀតណាម Thanh Trung Nguyen ក្នុងវិញ្ញាសាប្រភេទទម្ងន់៥៧គីឡូក្រាម។
ចំណែកគូទីពីរ ជ័យជម្នះបានទៅលើកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង ដែលបានយកឈ្នះទៅលើកីឡាករម៉ាឡេស៊ី Muhammad Akashah Bin Ramli ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។

បន្ទាប់មក ឃុន បូរ៉ា បានផ្ដួលកីឡាករវៀតណាម Cao Minh Phat Truong ក្នុងវិញ្ញាសា ៦៣,៥គីឡូក្រាម។ រីឯគូចុងក្រោយដែលកម្ពុជាទទួលបានជ័យជម្នះ គឺ ទិត្យ (រឿង) សោភណ្ឌ យកឈ្នះទៅលើកីឡាករឡាវ Bounma Bouddala ក្នុងវិញ្ញាសាទម្ងន់ ៧១គីឡូក្រាម។

សូមជម្រាបថា វគ្គផ្ដាច់ព្រ័ត្ររបស់កីឡាករកម្ពុជាទាំង៤ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ចាប់ពីម៉ោង២រសៀលតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង