×

CBS Fanzone៖ សប្ដាហ៍នេះលោក ប៉ូល កាំង Fan របស់ Chelsea នឹងតទល់ជាមួយលោក សេក ឡាយហុង Fan របស់ Man City

កាន់តែពិសេសទៀតហើយនៅសប្ដាហ៍នេះ ជាមួយកម្មវិធី CBS Fanzone ដែលបានអញ្ជើញតំណាងអ្នកគាំទ្ររបស់ក្លិបធំពីរ ដែលត្រូវជួបគ្នាក្នុងការប្រកួតដ៏សំខាន់ប្រចាំសប្ដាហ៍ទី៦ នៃក្របខណ្ឌ Premier League រដូវកាល២០២១-២០២២ គឺលោក ប៉ូល កាំង Fan របស់ក្រុមតោខៀវ Chelsea និងលោក សេក ឡាយហុង Fan របស់ក្រុមមេឃខៀវ Manchester City ។

ពិធីករ និងពិធីការិនីរបស់កម្មវិធី CBS Fanzone នឹងមានសំណួរជីកឫសគល់ ក្លែមជាមួយការលេងសើច ការបោះពាក្យសម្ដីបង្អាប់ក្លិបគ្នាទៅវិញទៅមក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត។

ជារៀងរាល់សប្ដាហ៍ កម្មវិធី CBS Fanzone នឹងព្យាយាមអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងអស់នៅក្នុងក្របខណ្ឌ Premier League ដើម្បីមកជជែកពិភាក្សាពីប្រវត្តិនៃការគាំទ្ររបស់ពួកគាត់ និងឱ្យបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវផ្សេងៗរបស់ក្លិប ពីទម្រង់លេងរបស់ក្លិប កីឡាករដែលជា Idol របស់ពួកគាត់ ព្រមទាំងការទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួតជាដើម។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង