×

Score Update៖ កម្ពុជាចាញ់ថៃ ដោយលទ្ធផល៣-០ លើវិញ្ញាសាបាល់ទាត់នារីស៊ីហ្គេម២០២៣

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានចាញ់ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ ដោយលទ្ធផល ៣-០ នៅក្នុងការប្រកួតបង្គ្រប់កិច្ច ក្នុងពូល B លើវិញ្ញាសាបាល់ទាត់ផ្នែកនារី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីម្សិលមិញ។

កម្ពុជាបានរក្សាកម្លាំងសំខាន់ៗរបស់ខ្លួនក្នុងការប្រកួតនេះ។ ថៃបាននាំមុខនៅនាទីទី ២៣ ពីកីឡាការិនី Panittha និងបន្ថែមគ្រាប់ទីពីរនៅចុងវគ្គទីមួយ ដោយ Nualanong ។ ការប្រកួតមិនមែនគ្រាប់បាល់នោះទេ រហូតដល់នាទីទី៩០+៣ នៅពេលដែលកីឡាការិនី Jiraporn ស៊ុតបន្ថែមគ្រាប់ទី៣សម្រាប់ក្រុមថៃ។

ទោះបរាជ័យក៏ពិតមែន ក៏ក្រុមបាលទាត់នារីកម្ពុជា ដែលឈរនៅលេខ២ក្នុងពូល B បានឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតខ្វែងទល់នឹងក្រុមវៀតណាមដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល A ។ ចំណែកក្រុមលេខ១ពូល B ថៃ នឹងជួបជាមួយក្រុមលេខ២ពូល A មីយ៉ាន់ម៉ា។

សូមជម្រាបថា គូទាំងពីរ នឹងប្រកួតនៅថ្ងៃទី១២ ខែឧសភា វេលាម៉ោង ៤នាទីរសៀលតទៅ ដោយកម្ពុជាប៉ះវៀតណាម នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ខណៈថៃប៉ះមីយ៉ាន់ម៉ា នៅកីឡដ្ឋានស្មាត អ អេស អិន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង