កំពត៖ ក្រុមកីឡាករទូក ដែលត្រូវចូលរួមប្រកួតមកពី ៨ប្រទេស បានមកដល់ខេត្តកំពតអស់ហើយ កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ នៅព្រឹកថ្ងៃទី១០ ខែឧសភា ក្រុមកីឡាករជាច្រើន បានចាប់ផ្តេីមធ្វើការហាត់សម នៅទីលានប្រកួត ខេត្តកំពត ខណៈការប្រកួតលើ ១៣វិញ្ញាសានឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៦ ខែឧសភា។
តាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ជាក់ថា វិញ្ញាសាប្រកួតទូកមាន១៣វិញ្ញាសានៅថ្ងៃទី១៣ ខែឧសភា ចាប់ផ្តើមប្រកួតលើវិញ្ញាសា ២៥០ម៉ែត្រ ដែលមាន ៥វិញ្ញាសា គឺ ១. បុរស ១២នាក់ អាយុក្រោម២៤ឆ្នាំ, ២. នារី ៣នាក់ អាយុក្រោម ២៤ឆ្នាំ, ៣. បុរស ១២នាក់ Open ៤. បុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង ៥. ចម្រុះបុរសនារី ១២នាក់ អាយុក្រោម២៤ឆ្នាំ។
នៅថ្ងៃទី១៤ ខែឧសភា ចាប់ផ្តើមប្រកួតលើវីញ្ញាសា ៥០០ម៉ែត្រ ដែលមាន ៤វិញ្ញាសា ១.បុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ, ២. បុរស១២នាក់ Open ៣. បុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង៤. ចម្រុះបុរសនារី ១២នាក់ អាយុក្រោម២៤ឆ្នាំ។ នៅថ្ងៃទី ១៥ ខែឧសភា មានកម្មវិធីជប់លៀង (Gala Dinner) ក្រោមអវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ។
ចំណែកនៅថ្ងៃទី១៦ ខែឧសភា ចាប់ផ្តើមប្រកួតវិញ្ញាសា ៨០០ម៉ែត្រ ដែលមាន ៤វិញ្ញាសា ១. បុរស ១២នាក់ អាយុវក្រោម ២៤ឆ្នាំ, ២. បុរស ១២នាក់ Open ៣. បុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង៤. ចម្រុះបុរសនារី ១២នាក់ អាយុក្រោម២៤ឆ្នាំ៕
អត្ថបទ៖ វង្ស សុធារម្យ/CNC