សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿង បន្ទាប់ពីក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាក្រុមចម្រុះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។
សូមរំឭកថា កម្ពុជា បានយកឈ្នះទៅលើក្រុមឡាវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានទៅដណ្ដើមមេដាយមាសមាសជាមួយមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
កីឡាវាយសី ប្រកួតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៦ ខែឧសភា មានវិញ្ញាសាឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី ក្រុមបុរស ក្រុមនារី វាយគូចម្រុះ និងក្រុមចម្រុះ៕