ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ធ្វើបានយ៉ាងល្អដោយបានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនអាយុក្រោម២២ឆ្នាំ ដោយលទ្ធផល ១-០ កាលពីម្សិលមិញ ដើម្បីបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងពូល A ។
ក្នុងពេលដំណាលគ្នានេះ កម្ពុជាបានទទួលបរាជ័យដោយលទ្ធផល ២-១ ក្រោមក្រុមឥណ្ឌូណេស៊ី ដែលជាការប្រកួតបញ្ចប់វគ្គចែកពូល។
ដូច្នេះ ឥណ្ឌូណេស៊ី ដែលឈរនៅលេខ១ក្នុងពូល នឹងឡើងទៅវគ្គបន្តជាមួយមីយ៉ាន់ម៉ា៕