ក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជា បានបរាជ័យ ៣សិតទល់នឹង០ ក្នុងការប្រកួតទីពីរពូល B ទល់នឹងក្រុមបាល់ទះនារីជម្រើសជាតិសិង្ហបុរី លើវិញ្ញាសាបាល់ទះផ្នែកនារី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
ចំណែកលទ្ធផលមួយគូទៀត វៀតណាម បានយកឈ្នះហ្វីលីពីន ៣សិតទល់នឹង០ ។
ប្រកួតមុន កម្ពុជាបានចាញ់ហ្វីលីពីនដោយលទ្ធផល ៣សិតទល់នឹង០។
ដូច្នេះ វៀតណាមឈរនៅលេខ១ បណ្ដោះអាសន្ន ចំណែក ហ្វីលីពីនលេខ២ សិង្ហបុរីលេខ៣ និងកម្ពុជានៅលេខ៤៕