×

បន្ទាប់ពីបានមកឃើញផ្ទាល់ភ្នែក ម្តាយកីឡាករទូកក្តោងជម្រើសជាតិថៃលាន់មាត់សរសើរកម្ពុជាមិនដាច់ពីមាត់

ស៊ីហ្គេម៖ ជាមោទកភាពមួយដែលកម្ពុជាទទួលបានការកោតសរសើរកាន់តែច្រើនឡើងពីសំណាក់ជនបរទេសក្នុងការបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេមនេះឡើងដោយពាក្យសរសើរមិនថាសុជីវធម៌ និងបេះដូងកក់ក្តៅរបស់ប្រជាជនកម្ពុជាទាំងមូលនោះទេ សូម្បីកីឡាករពីបណ្តាប្រទេសនានាក៏លែងមានក្តីបារម្ភក្រោយទទួលបានការស្វាគមន៍យ៉ាងពេញលេញពីក្រុមការងារអ្នករៀបចំស៊ីហ្គេមផងដែរ។

ចំណុចទាំងប៉ុន្មាននេះ កំពុងអង្រួនចិត្តមនុស្សគ្រប់គ្នាទូទាំងពិភពលោក ជាពិសេសកីឡាករដែលមកពីបណ្តាប្រទេសនានាដែលបានមានវត្តមានចូលប្រកួតផ្ទាល់ក៏រំភើបមិនស្ទើរដែរ។ ពិសេសជាងនេះទៅទៀតនោះគឺ ដោយសារការមើលថែបានគ្រប់ជ្រុងជ្រោយនេះទៀតសោត បានធ្វើឱ្យម្តាយរបស់កីឡាករទូកក្តោងជម្រើសជាតិថៃម្នាក់បានសរសេរនៅគណនីហ្វេសបុករបស់គាត់សរសើរពីការយកចិត្តទុកដាក់ចំពោះកីឡាករទាំងអស់មិនថាម្ហូបអាហារ ឬ កន្លែងស្នាក់នៅនោះទេសុទ្ធសឹងតែមានលក្ខណៈស្តង់ដារធ្វើឱ្យគាត់លែងមានការបារម្ភអ្វីទៀតឡើយ៕

ប្រភពFB៖ Vengsrun Khouch និង Khemjira Love Poom

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង