×

Jurgen Klopp របស់ Liverpool នៅក្នុងបញ្ជីឈ្មោះបេក្ខភាព៣នាក់ ដើម្បីជំនួសលោក Ronald Koeman នៅ Barcelona

ក្រុមអ្នកមានបុណ្យ Barcelona បានរាយការណ៍ថា បានចាប់អារម្មណ៍លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool ដោយបានដាក់គាត់ស្ថិតនៅក្នុងបញ្ជីឈ្មោះបេក្ខភាព ៣ នាក់ដើម្បីជំនួសលោក Ronald Koeman ជាអ្នកចាត់ការទូទៅ។

លោក Klopp ជាជម្រើសរបស់ប្រធានក្លិបអ្នកមានបុណ្យ ពោលគឺលោក Joan Laporta ដើម្បីក្លាយជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក Koeman ដែលកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីការប្រកួតក្របខណ្ឌ Champions League កាលពីសប្តាហ៍មុន បានចាញ់ក្រុម Bayern Munich ។

ការប្រជុំក្រុមប្រឹក្សាបន្ទាន់មួយ បានកើតឡើងភ្លាមៗ បន្ទាប់ពីការប្រកួតនៅឯកីឡដ្ឋាន Nou Camp ដើម្បីពិភាក្សាពីអនាគតរបស់លោក Koeman ។

កិច្ចប្រជុំ១បានកើតឡើង កាលពីមួយសប្តាហ៍មុនផងដែរ ដែលវាត្រូវបានរាយការណ៍ថា លោក Laporta បានពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀត ដើម្បីរកអ្នកទទួលតំណែងរបស់ Koeman ។

ហើយលោក Klopp បានស្ថិតនៅក្នុងបញ្ជីដែលត្រូវបានសម្រិតសម្រាំង រួមជាមួយគ្រូបង្វឹកក្រុម Ajax លោក Erik ten Hag និងវីរបុរស Xavi របស់ក្រុម Barcelona ដែលកំពុងដឹកនាំក្រុម Al-Sadd នៅកាតា៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង