×

ស៊ីហ្គេម៖កីឡាករ ឈុន ប៊ុនថន រំភើបដល់ស្រក់ទឹកភ្នែក ក្រោយឈ្នះមេដាយមាសដំបូងជូនកម្ពុជាលើវិញ្ញាសារត់ចម្ងាយ៨០០ម៉

កីឡាករ ឈុន ប៊ុនថន បានឈ្នះមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនេះគឺជាមេដាយមាសដំបូងបង្អស់របស់កម្ពុជា នៅក្នុងប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ប្រជាជាតិអាស៊ីអាគ្នេយ៍នេះចាប់តាំងពីត្រូវបានបង្កើតមក។

កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ប៊ុនថន ដែលជាក្មេងកំព្រា បានធ្វើឱ្យទស្សនិកជននិងបណ្ដាញសារព័ត៌មាននានាភ្ញាក់ផ្អើលចំពោះរូបគាត់ ដែលបានយកឈ្នះទៅលើគូប្រកួតនានាមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ គ្រាន់តែមកដល់ទីព្រ័ត្រភ្លាម ប៊ុនថន បានរំភើបយ៉ាងខ្លាំងជាមួយនឹងជោគជ័យដែលមិនធ្លាប់មានដែលខ្លួនអាចសម្រេចបានជូនប្រទេសជាតិ។

ទោះជាយ៉ាងណា ម្ចាស់មេដាយមាសទីមួយលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្ររូបនេះ បានបង្ហាញការសោកស្ដាយដោយសារឪពុកម្ដាយរបស់គាត់ មិនអាចឃើញដោយផ្ទាល់ពីភាពជោគជ័យរបស់កូន ព្រោះពួកគាត់បានលាចាកលោកទៅហើយ។

វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រនេះ មានការចូលរួមប្រកួតពីកីឡាករមកពីប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ានិងសិង្ហបុរី៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង