ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ បានប្រកួតស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំ ដោយលទ្ធផល ១–១ នៅកីឡដ្ឋានព្រីស កាលពីម្សិលមិញ។
ទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ ក៏ក្រុមទាំងពីរបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់ផ្នែកបុរស។
វៀតណាម នឹងជួបក្រុមឥណ្ឌូណេស៊ី ខណៈថៃ នឹងត្រូវប៉ះក្រុមមីយ៉ាន់ម៉ា នៅវគ្គបន្ត ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី១៣ ខែឧសភា៕