ក្រុមការងារកំពុងរៀបចំទីតាំង សម្រាប់ការប្រកួតប្រកួតកីឡាម៉ូតូទឹក នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅខេត្តព្រះសីហនុ (តំបន់កន្ទុយនាគ)។
ការប្រកួតនេះ នឹងមានអត្តពលិកមកពី ៥ប្រទេសចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែឧសភា ឆ្នាំ២០២៣។ នៅថ្ងៃទី១២នេះ មានការប្រជុំគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ ស្ដីពីនីតិវិធីនៃការប្រកួត ការត្រួតពិនិត្យគ្រឿងម៉ាស៊ីន ព្រមទាំងការចាប់ឆ្នោតនៅឯសណ្ឋាគារសុខាផងដែរ។
ចំពោះវិញ្ញាសាមាន ស្គី Ski GP, ស្គី Runabout Stock, ស្គី Ski 1500 Stock, ស្គី Ski Lite, ស្គី Runabout 1100 Stock និង ស្គី Runabout Endurance Open ដែលវិញ្ញាសានីមួយៗបែងចែកជាផ្នែកបុរស និងផ្នែកនារី៕